ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
ពួកគេបានមកស្រែកយំ កងរំពងយ៉ាងនេះក៏ ដើម្បីមកស្វែងរកនូវចំណីអាហារបរិភោគអំពីព្រះអង្គ ព្រោះថាពួក ប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគក្នុងសាសនា របស់តថាគតនេះហើយ។ ប៉ុន្តែកាលពីម្សិលមិញនោះ ព្រះមហារាជ បានថ្វាយទានដល់តថាគត ព្រមទាំងភិក្ខុសង្ឃទាំងឡាយហើយ តែព្រះមហារាជមិនបានផ្សាយនូវព្រះរាជកុសលឧទ្ទិសផលបុណ្យ បញ្ជូនទៅឱ្យពួកប្រេតទាំងអស់នោះទើបពួកគេមកស្រែកទ្រហោ យំយ៉ាងខ្លាំងដូច្នេះឯង។"ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្តាប់យ៉ាងដូច្នេះ ហើយ ទើបទ្រង់ចាប់ប្រារព្ធបំពេញ នូវព្រះរាជកុសលថ្វាយទាន ដល់ព្រះពុទ្ធនិងព្រះភិក្ខុសង្ឃទាំងឡាយ សារជាថ្មីម្តងទៀត ជាគំរប់លើកទី២ មានបាយ ទឹក នំចំណី ម្ហូបអាហារ សំពត់អាវ ត្រៃចីវរ ជាដើម។ ស្តេចទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធ ផ្សាយនូវព្រះរាជកុសលផលបុណ្យ ក្នុងគ្រាទី២នេះ ឧទ្ទិសជូនដល់ពួក ប្រេតទាំងអស់នោះ ដោះយព្រះកុសលចេតនាថា៖ " ដោយកុសលផល បុណ្យទាំងឡាយ ដែលយើងបានបំពេញរួចមកហើយនេះ សូមឱ្យពួកអ្នក ទាំងឡាយបានទទួលនូវកុសលផលបុណ្យរបស់យើងនោះ មួយចំណែកផង។ សូមឱ្យអ្នកទាំងឡាយបានទទួលយកនូវ បាយទឹក នំចំណី ម្ហូបអាហារ សំពត់អាវសាវស្បាយជាដើមនេះ ថាទុកដូចជារបស់នៃខ្លួន ហើយសូម ឱ្យពួកអ្នកទាំងឡាយ បានបរិភោគនូវ បាយទឹក នំចំណី ម្ហូបអាហារ និងបានស្លៀកពាក់នូវសំលៀកបំពាក់ទាំងនេះ មួយចំណែកផង និងមួយ ចំណែកទៀត សូមឱ្យពួកអ្នកទាំងឡាយបានរួចរំដោះផុតចាកទុក្ខទោសភ័យ ចាកទុក្ខវេទនាទាំងឡាយទាំងពួង ហើយសូមឱ្យបានទៅកើតនៅក្នុងទីដ៏ ខ្ពង់ខ្ពស់ គឺសុគតិភព តាមសេចក្តីប្រាថ្នារៀងៗខ្លួន។" ក្នុងគ្រានោះ ព្រះសមណគោតមទ្រង់ធ្វើ នូវអនុមោទនា ដោយ តិរោកុឌ្ឌសូត្រ ថា៖ " តិរោកុឌ្ឌេសុ តិដ្ឋន្តិ . . . . .។ល។" ប្រែថា៖ " ពួកប្រេតទាំង ឡាយមកកាន់ផ្ទះនៃញាតិ ដោយគិតថាជាផ្ទះរបស់ខ្លួនក៏ឈរនៅខាងក្រៅ ជិតជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជាបួនខ្លះនិងផ្លូវបែកជាបីទាំងឡាយខ្លះ ឈរជិតទ្វារក្រុងនិងជិតទ្វារផ្ទះទាំងឡាយខ្លះ។"បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ភាវៈនៃញាតិ ជាគាថាទី២យ៉ាងនេះថា៖ " កាលបើ បាយ ទឹក បង្អែមនិងចម្អាប ដ៏ច្រើនដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយមិនបាននឹករឭកដល់ប្រេតទាំង ឡាយនោះទេ ព្រោះតែកម្មរបស់សត្វទាំងនោះជាបច្ច័យ។" បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាគាថាទី៣យ៉ាងនេះថា៖ " ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះរមែង ឧទ្ទិសឱ្យនូវទឹកនិងភោជនដ៏ហ្មត់ចត់ដ៏ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងដូច្នេះដែរ។" បន្ទាប់មក ព្រះសាស្តា ទ្រាង់សម្តែងអំពី ទានដែលព្រះរាជាទ្រង់បានប្រទានរួចហើយដល់ពួកប្រេត ជាកន្លះគាថាខាងដើមនៃព្រះគាថាទី៤យ៉ាងនេះថា៖ " ទាននេះ ចូរ បានសម្រេចដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយដល់នូវសេចក្តី សុខចុះ។"បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាកន្លះគាថា ខាងចុង នៃព្រះគាថាទី៤ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៥ យ៉ាងដូច្នេះថា៖ " ចំណែកឯពួកប្រេតដែលជាញាតិទាំងនោះមកប្រជុំគ្នាក្នុងទីដែលឱ្យ ទាននោះ ជាអ្នកមកល្អហើយ។ កាលបើបាយនិងទឹក ដ៏ច្រើនដែល គេឧទ្ទិសឱ្យដល់ខ្លួន គប្បីអនុមោទនាដោយគោរពចុះ។" បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ទាយក ជាកន្លះគាថាខាងចុងនៃព្រះគាថាទី៥ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៦ យ៉ាងដូច្នេះថា៖ " យើងទាំង ឡាយបានទទួលនូវសម្បត្តិ(ផលបុណ្យ) ព្រោះហេតុនៃញាតិ ទាំង​ឡាយណា សូមពួកញាតិទាំងឡាយរបស់យើងនោះរស់នៅអស់កាលជាយូរ អង្វែងចុះ។ ការបូជាឈ្មោះថាពួកញាតិបានធ្វើហើយដល់ពួកយើង។ ឯទាយកគឺអ្នកឱ្យ ទាន ក៏មិនមែនជាអ្នកឥតមានផលឡើយ។" បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ ត្រាស់នូវគាថាទី៧ រួមទាំងកន្លះគាថាខាងចុងនៃព្រះគាថាទី៦ផងយ៉ាង ដូច្នេះថា៖ " កសិកម្ម គឺការភ្ជួររាស់ក៏មិនមាននៅក្នុងភូមិ នៃប្រេត នោះ។ គោរក្ខកម្ម គឺការរក្សាគោក៏មិនមាននៅក្នុងភូមិនៃប្រេតនោះ។ ពានិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបានទទួលសម្បតិដូច្នោះក៏មិនមាន ការលក់ ចេញទិញចូលដោយប្រាក់ ក៏មិនមានដែរ។ បុគ្គទាំងឡាយដែលធ្វើកាលកិរិយា លះលោកនេះទៅហើយរមែងញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅក្នុងបេតវិស័យ នោះ ដោយសារផលទាន ដែលញាតិមិត្របានឧទ្ទិសឱ្យហើយ អំពីលោកនេះ។" បន្ទាប់មក ព្រះសាស្តាទ្រង់ប្រកាសនូវសេចក្តីដែលទ្រង់ត្រាស់រួចហើយ ដោយឧបមា២យ៉ាង ជាគាថាដូច្នេះថា៖ " ទឹកធ្លាក់ចុះអំពីទីទួលរមែងហូរ ទៅកាន់ទីទំនាបដូចម្តេចមិញ ទានដែលបុគ្គលបានអោយហើយអំពីលោក នេះរមែងសម្រេចផល ដល់ពួកប្រេតទាំងឡាយ ក៏ដូច្នោះដែរ។ ផ្លូវទឹកទាំង ឡាយមានទន្លេនិងស្ទឹងជាដើម ដ៏ពេញ រមែងញ៉ាំងសាគរគឺសមុទ្រឱ្យពេញប្រៀប ដូចម្តេចមិញ ទានដែលបុគ្គលបានឱ្យហើយអំពីលោកនេះ រមែងសម្រេច ផលដល់ពួកប្រេតទាំងឡាយក៏ដូច្នោះដែរ។" បន្ទាប់មក ព្រះសាស្តាទ្រង់ សម្តែងអំពី ឧបការគុណ ជាព្រះគាថាទី១០យ៉ាងនេះថា៖ " បុគ្គលកាល បើរឭកនឹកឃើញ នូវឧបការគុណដែលញាតិមិត្រជាដើមបានធ្វើដល់ខ្លួន ក្នុងកាលមុនថា អ្នកឯណោះបានឱ្យរបស់នេះដល់អាត្មាអញ អ្នកនោះឯង បានធ្វើនូវគុណនេះដល់អាត្មាអញ ជនទាំងនោះ ត្រូវជាញាតិមិត្រ ជាសម្លាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឱ្យនូវទក្ខិណាទានដល់ពួក ប្រេតទាំងឡាយ។" បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ការឥត ប្រយោជន៍ ជាព្រះគាថាទី១១យ៉ាងដូច្នេះថា៖ " ការយំក្តី ការ សោកសៅក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគួរធ្វើឡើយ ព្រោះកិច្ចមានការយំស្រែកសោកសៅជាដើមនោះ មិនមានប្រយោជន៍ ទៅដល់អ្នកបានស្លប់ទៅកាន់បរលោកឡើយ។ ញាតិទាំងឡាយដែលទៅ កាន់បរលោកនោះ ក៏ឋិតនៅយ៉ាងនោះដដែល ឥតបានដឹងឬបាន ឮឡើយ។" បន្ទាប់កម ព្រះសាស្តាទ្រង់សម្តែងអំពី ភាពនៃទក្ខិណា ដែលព្រះរាជាទ្រង់បានប្រទានហើយ ជាទានមានប្រយោជន៍ ដោយ ព្រះគាថាទី១២យ៉ាងនេះថា៖ " លុះត្រាតែទក្ខិណាទាន ដែលបុគ្គល បានឱ្យហើយនេះឯង ជាទានបានដម្កល់ទុកដ៏ល្អប្រពៃហើយ ក្នុង ព្រះសង្ឃ ទើបបានសម្រេចផលដោយរួសរាន់ ដើម្បីជាប្រយោជន៍ ដល់ញាតិ(ពួកប្រេត)ទាំងឡាយនោះ អស់កាលជាយូរអង្វែង។" កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរព្រះរាជា ដោយគុណតាម សេចក្តីពិត រួចស្រេចហើយ ទើបព្រះអង្គត្រាស់ជាព្រះគាថាទីបញ្ចប់ (ទី១៣) យ៉ាងដូច្នេះថា៖ " ញាតិធម៌នោះឈ្មោះថាព្រះមហាបពិត្រ (ព្រះបាទពិម្ពិសារ) ទ្រង់បានសម្តែង ជាបែបយ៉ាងហើយ។ ការបូជា ដ៏ថ្លៃថ្លាចំពោះពួកប្រេតទាំងឡាយ ឈ្មោះថាព្រះអង្គបានធ្វើឱ្យរួចហើយ។ កម្លាំងកាយនៃព្រះភិក្ខុសង្ឃទាំងឡាយ ឈ្មោះថាព្រះអង្គបានបំពេញឱ្យ ហើយ។ បុណ្យដ៏ច្រើន ក៏ព្រោះមហារាជបានសន្សំទុកហើយ។" ដោយ អំណាចនៃកុសលផលបុណ្យ ដែលព្រះបាតពិម្ពិសារទ្រង់បានឧទ្ទិសផ្សាយ ទៅឱ្យពួកប្រេតទាំងឡាយ នៅក្នុងឱកាសនោះ ក៏បានទទួល នូវផល បុណ្យនោះភ្លាមមួយរំពេច ហើយបានរួចចាកផុតអំពីសេចក្តីស្រេកឃ្លាន និងសេចក្តីទុក្ខទោសផ្សេងៗ បានទាំងទៅកើតក្នុងសុគតិភព ដែលជា ឋានប្រកបនូវសេចក្តីសុខ សេចក្តីចំរើនគ្រប់យ៉ាង។ ពេលដែលព្រះសាស្តា ទ្រង់បញ្ចប់ព្រះធម៌ទេសនា ដោយព្រះគាថាជាយ៉ាងនេះ មនុស្ស៨ម៉ឺន៤ ពាន់នាក់ កើតមានសេចក្តីសង្វេគ ព្រោះការពណ៌នានូវទោសនៃការ កើតក្នុងបេតវិស័យ ហើយក៏នាំគ្នាប្រារព្ធសេចក្តីព្យាយាម រហូតបាន សម្រេចធម៌គ្រប់ៗគ្នា។

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo
   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២